
ថ្ងៃទី០៤ខែកញ្ញា២០២៥ ៈ ប្រទេស ព័រទុយហ្គាល់ ថ្ងៃពុធទី០៣ខែកញ្ញា២០២៥ វេលាម៉ោង៥ៈ២៧ល្ងាច
យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់បានស្លាប់ និងមនុស្សជាច្រើនទៀតរងរបួស ដោយសារការបាក់ផ្លូវរថភ្លើងឡើងភ្នំនៅទីក្រុងលីសបន ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃពុធ យោងតាមប្រភពមកពីប៉ូលិសម្នាក់ដែលបានប្រាប់ដល់ CNN Portugal។
ក្រុមសង្គ្រោះបន្ទាន់កំពុងនៅកន្លែងកើតហេតុ ដែលមានមនុស្សមួយចំនួននៅតែជាប់ក្នុងរថភ្លើង រាយការណ៍ដោយ CNN Portugal។
ចំនួនអ្នកស្លាប់ត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីប្រភពមួយនៅក្នុងស្ថាប័នប៉ូលិសសន្តិសុខសាធារណៈ បាននិយាយថា មានអ្នកស្លាប់យ៉ាងតិច ៣ នាក់នៅពេលកើតហេតុ និងមានមនុស្សប្រហែល១២នាក់រងរបួស — ដែលយ៉ាងតិច ៩ នាក់ក្នុងចំណោមពួកគេ មានស្ថានភាពធ្ងន់ធ្ងរ។

“ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំសម្រាប់ទីក្រុងរបស់យើង” លោកអភិបាលក្រុងលីសបន Carlos Moedas បានប្រាប់ទៅកាន់ CNN Portugal នៅយប់ថ្ងៃពុធ។ “វាជាថ្ងៃដ៏តានតឹងសម្រាប់ពួកយើងទាំងអស់គ្នា។ ខណៈពេលនេះ ក្រុមទាំងអស់ រួមទាំងអាជ្ញាធរទីក្រុងលីសបន សេវាសង្គ្រោះបន្ទាន់ (INEM) ក្រុមការពារសង្គម កងអគ្គីភ័យ យើងទាំងអស់គ្នាកំពុងនៅតំបន់កើតហេតុ ដើម្បីជួយអ្នករងគ្រោះក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ នៅទីក្រុងលីសបន។”
លោក Moedas បានបន្ថែមទៀតថា “ទីក្រុងលីសបនកំពុងស្ថិតក្នុងភាពសោកសៅ” ។
ប្រភពពីប៉ូលីសដែលបាននិយាយជាមួយ CNN ព័រទុយហ្គាល់។