វត្តមានរបស់កងកម្លាំងរក្សាសន្តិភាព UN នៅលីបង់ គឺពិតជាមានសារៈសំខាន់ណាស់ ខណៈខ្លួនជិតផុតអាណត្តិនៅលីបង់
ប្រមុខ UN បាននិយាយថា ក្នុងការបន្តវត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ គឺពិតជាមានសារៈសំខាន់ណាស់ ពោលគឺបន្ទាប់ពីក្រុមរបស់ UN បច្ចុប្បន្ន ត្រូវចាកចេញពីប្រទេសនេះ ព្រោះផុតអាណត្តិនៅចុងឆ្នាំ២០២៦ ខាងមុខ។ នេះជាការលើកឡើង ចំពេលដែលលីបង់ កំពុងប្រឈមជម្លោះប្រដាប់អាវុធជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ការបញ្ជាក់ពីតួនាទីដ៏ចាំបាច់នេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាឱ្យកងទ័ពរបស់ខ្លួន វាយលុកចូលជ្រៅដល់រដ្ឋធានីរបស់ប្រទេសលីបង់។ គូជម្លោះទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នាជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុមហេបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែត និងដ្រូនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលរងការវាយប្រហាររវាងអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN លោក អង់តូនីញ៉ូ ហ្គុយតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ បានស្នើជម្រើស ៣ Read more

