

ក្រុមការងារតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តសំណង់ បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ដែលបានព្រាងរួចចំនួន ៣៦ រួមមាន៖
- គោលនយោបាយចំនួន ៤ រួមមាន៖
១. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យសំណង់
២. គោលនយោបាយជាតិស្តីពីឫស្សី
៣. គោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា
៤. គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើសម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្ទុំសំណង់ប្រកបដោយសុវត្ថិភាព។


ផែនការយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖
១. ផែនការយុទ្ធសាស្ត្រជាតិស្តីពីសំណង់ឌីជីថលកម្ពុជា
២. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់បៃតងកម្ពុជា
៣. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់២០២៥-២០៣០
៤. ផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហនិភ័យគ្រោះមហន្តរាយក្នុងវិស័យសំណង់ឆ្នាំ២០២៥-២០២៨។
- ផែនទីបង្ហាញផ្លូវចំនួន ២ រួមមាន៖
១. ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការបញ្ចេញកាបូនទាបនិងធន់នឹងអាកាសធាតុក្នុងវិស័យសំណង់ ចក្ខុវិស័យ២០៥០
២. ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង២០២៥-២០៣៥។


ទស្សន:វិស័យចំនួន ១ គឺ ទស្សន:វិស័យលើវិស័យសំណង់។
- អនុក្រឹត្យចំនួន ៣ រួមមាន៖
១. អនុក្រឹត្យស្តីពីបទល្មើសនគរូបនីយកម្ម និងសំណង់
២. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការគ្រប់គ្រងនិងការត្រួតពិនិត្យការងារសាងសង់ និងរុះរើ
៣. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ និងអាជ្ញាបណ្ណឬការអនុញ្ញាតផ្សេងទៀតឱ្យប្រកបអាជីវកម្មក្នុងវិស័យសំណង់។ - ប្រកាសចំនួន ៧ រួមមាន៖
១. ប្រកាសស្តីពីការគ្រប់គ្រងការដ្ឋានសំណង់
២. ប្រកាសស្តីពីការកែសម្រួលប្រការ ១០ នៃប្រកាសលេខ០១៣ ដនស/ប្រ.ក/នី.កចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៣. ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវាពិសោធសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ គ្រឿងផ្តុំសំណង់ និងបច្ចេកទេសភូគព្ភសាស្ត្រ
៤. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតរុះរើសំណង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៥. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ជណ្តើរយន្ត
៦. ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មពិសោធន៍សំណង់
៧. ប្រកាសស្តីពីការផ្តល់ការដកហូតលិខិតបញ្ជាក់ទទួលស្គាល់ ឬលិខិតបញ្ជាក់អនុលោមភាពសម្ភារៈសំណង់។

- បទដ្ឋានបច្ចេកទេសសំណង់ចំនួន ៣ រួមមាន៖
១. បទដ្ឋានបច្ចេកទេសស្តីពីមូលដ្ឋានគ្រឹះនៃការគណនាគ្រឿងផ្តុំនិងគ្រឹះសំណង់
២. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកថេរ និងអថេរ
៣. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកអំឡុងពេលសាងសង់។ - បទប្បញ្ញត្តិបច្ចេកទេសសំណង់ចំនួន ១ គឺបទប្បញ្ញត្តិបច្ចេកទេសស្ដីពីសុវត្ថិភាពគ្រឿងផ្គុំសំណង់
- គោលការណ៍ណែនាំបច្ចេកទេសសំណង់ចំនួន ១០ រួមមាន៖
១. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងាររុះរើសំណង់
២. គោលការណ៏ណែនាំស្តីពីសុវត្ថិភាពសំណង់
៣. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើប្រាស់ឬស្សីនិងស្មាច់ក្នុងវិស័យសំណង់
៤. គោលការណ៍ណែនាំបច្ចេកទេសស្តីពីឥដ្ឋ
៥. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការពិសោធបច្ចេកទេសភូគព្ភសាស្ត្រ
៦. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុង
៧. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុងការគ្រប់គ្រងការងារសាងសង់
៨. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារពុម្ព
៩. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារជីកដីនិងការងារគ្រឹះ
១០. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើរន្ទារនិងសំណាញ់សុវត្ថិភាព។ - ស្តង់ដាស្ថាបត្យកម្មចំនួន ១ គឺ Neufert Architects Data បោះពុម្ពលើកទី៣ ឆ្នាំ២០០០
សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងបង្កើតឱ្យមានលិខិតបទដ្ឋានគតិយុត្តិពេញលេញសម្រាប់ពីអាណត្តិនេះតទៅមុខ។
១៨ សីហា ២០២៥ # 007
🌍/ Facebook Page៖
https://www.facebook.com/share/12GyV1ispz2/
🌍/គ្រុបព៍ត៌មាន- Channel News ៖
https://t.me/kpostnews
🌍/គ្រុមព៍ត៌មានទាន់ហេតុការណ៍៖
https://t.me/+KgSNWoSdOsgyODdl
🌍/Tiktok-ព៍ត៏មានទាន់ហេតុការណ៍៖
https://www.tiktok.com/@kpost.news?_t=ZS-8ufhVck58Vj&_r=1