kpostnews - ព័ត៌មានថ្នាក់ជាតិ

ក្រុមសមាជិកាព្រឹទ្ធសភា ទទួលជួបពិភាក្សាជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ស្តីពីលទ្ធផលដំណើរការរបស់គម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិត

ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា បានទទួលជួបពិភាក្សានិងស្តាប់បទបង្ហាញរបស់សម័្ពន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដឹកនាំដោយឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ស្តីពី «លទ្ធផលដំណើរការរបស់គម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុងលើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន (PMI-WILL)»។

បទបង្ហាញខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ …។

ប្រភព៖ នាយកដ្ឋានព័ត៌មាន