kpostnews - ព័ត៌មានថ្នាក់ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី

នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារព្រឹទ្ធសភាថ្មី ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រx៤៧ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ៕