kpostnews - ព័ត៌មានថ្នាក់ជាតិ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ

ក្នុងកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៦ នៅវិមានសាមគ្គី នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បញ្ជាក់ថាការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលក្នុងការពិនិត្យវឌ្ឍនភាពការងារ និងកំណត់គោលដៅសកម្មភាពការងារបន្ត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យរួមគ្នារិះរកមធ្យោបាយផ្សេងៗ ដើម្បីបន្តសម្របសម្រួលស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា នៅតាមមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា បន្តស្វែងរកសប្បុរសជនក្នុងនិងក្រៅស្រុកដើម្បីជួយគាំទ្រប្រជាជនភៀសសឹក និងវីរកងទ័ព នៅតាមព្រំដែនកម្ពុជា។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា

រូបភាព៖ នាយកដ្ឋានព័ត៌មាន