kpostnews - ព័ត៌មានថ្នាក់ជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិត ជាង១ម៉ឺន៨ពាន់នាក់ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌ៦នេះ។

ដូចអ្វីដែលបានធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី រហូតមកដល់ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃឧទ្ទិសកុសល ដល់អ្នកដែលបានរងគ្រោះស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុក ទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥-១៩៧៩។

១៣ កញ្ញា ២០២៥

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់