នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងផ្តាំផ្ញើ ជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ៣នាក់ ដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនគរបាលមូលដ្ឋាន សម្រាប់នាយនគរបាលជាន់ខ្ពស់ ឆ្នាំ២០២៥ (SOBC-2025) វគ្គ៨ (C8-2025) នៅប្រទេសសិង្ហបុរី។
ក្នុងឱកាសនោះ ដើម្បីចូលរួមចំណែកជំរុញនិងលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ ដែលជាសិក្ខាកាមទាំង ៣នាក់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើកិច្ចការងារមួយចំនួន ដែលសិក្ខាកាម ត្រូវអនុវត្តក្នុងពេលបណ្តុះបណ្តាល និងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ចំនួន ១ ០០០ដុល្លារផងដែរ៕













