kpostnews - ព័ត៌មានថ្នាក់ជាតិ

ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការរៀបចំយន្តការ នៃការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅអង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក រួមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមប្រជុំជាមួយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការរៀបចំយន្តការ នៃការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅអង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងក្រុមការងារពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងក្រុមការងារពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានរដ្ឋបាលផងដែរ។

#ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

#007

www.kpostnews.com.kh

www.kpostnews.com