ព័ត៌មានថ្នាក់ជាតិ ឯកឧត្ដម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ហង្ស ម៉ាណាន សូមផ្ញើសារ គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ របស់ឯកឧត្តមនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ November 2, 2025 - By kpostnews (ភ្នំពេញ)៖ ឯកឧត្តម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ហង្ស ម៉ាណាន សូមផ្ញើសារលិខិតជូនពរគោរពជូនដល់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ ជួយតាមបីបាច់ថែរក្សា អភិបាល ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា កម្លាំង ពលំមាំមួនដើម្បីចូលរួមបន្តបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តម ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ សម្រាប់ជាឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជននាំមកនូវសុខសន្តិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាពជូនជាតិ និងបានចូលរួមចំណែកយ៉ាងសកម្មដឹកនាំពង្រឹងស្ថាប័ននីតិបញ្ញត្តិកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ទាំងអស់របស់ឯកឧត្តម សូមសមនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕