






នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានគណៈកម្មការគ្រប់គ្រង ប្រើប្រាស់ និងសម្របសម្រួលរៀបចំពិធី និងកិច្ចប្រជុំនានាក្នុងវិមានសាមគ្គីភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការលើកទី១ ដើម្បីពិភាក្សា និងរៀបចំផែនការគ្រប់គ្រង ប្រើប្រាស់ និងថែទាំការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅបរិវេណអគារវិមានសាមគ្គីភាព ដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សាសម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក ភោគ ចន្ថា សមាជិកអចិន្ត្រៃយ៍គណៈបញ្ជាការការពារសន្តិសុខគោលដៅវិមានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា វិមានសាមគ្គីភាព…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


