kpostnews

ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ចុះពិនិត្យទីកន្លែងត្រៀមរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ វិមានសាមគ្គីភាព”

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ តំណាងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យទីកន្លែងត្រៀម រៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារ “ វិមានសាមគ្គីភាព” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន