kpostnews - ព័ត៌មានថ្នាក់ជាតិ

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្តល់សេវានៅសាលាបឋមសិក្សា

——–

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃនិងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម លើការផ្តល់សេវានៅសាលាបឋមសិក្សា នៅក្នុងរដ្ឋបាលឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងសិក្សាស្វែងយល់ពីដំណើរការនៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងការលើកម្ពស់គុណភាពសេវាអប់រំកម្រិតសាលាបឋមសិក្សា និងការចូលរួមចំណែករបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគាំទ្រការងារគណនេយ្យភាពសង្គម។

ឯកឧត្តម ឆឹម សំអ៊ែល មានមតិចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនេះ ដោយបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ជាពិសេសរដ្ឋាភិបាលអូស្រ្តាលី និងធនាគារពិភពលោក ដែលបានគាំទ្រដល់ការងារគណនេយ្យភាពសង្គម ដែលជាកិច្ចការដ៏សំខាន់មួយនៃក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងចំណោមកិច្ចការកំណែទម្រង់គន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមដោយ  លោក Tsuyoshi FuKao និងលោកស្រី Manuela Faria តំណាងធនាគារពិភពលោក ឯកឧត្តម ស៊ន សេងហុក តំណាងក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង ក្រុមប្រឹក្សាឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ តំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍សរុបចំនួន៧៦រូប ស្រី៤៣រូប៕

(ប្រភពព័ត៌មានពីលេខាធិការដ្ឋាន គ.ជ.អ.ប.)