ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ (ថ្ងៃទី ១–២ តុលា ២០២៥) នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួងព័ត៌មាន។ វគ្គនេះមានគោលបំណងបណ្តុះបណ្តាលជនបង្គោល ដើម្បីក្លាយជាអ្នកនាំសារអប់រំសុច្ឆន្ទៈ អំពីការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់សាធារណជនគ្រប់មជ្ឍដ្ឋានឱ្យបានយល់ដឹងកាន់តែទូលំទូលាយ។

















