ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស របស់ ស.ស.យ.ក. ខេត្តព្រៃវែង
…………………..
នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom)។








