kpostnews - ព័ត៌មានថ្នាក់ជាតិ

គណៈកម្មការទី៣ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជប៉ុន FOREX SENDAI តាមប្រព័ន្ធវីដេអូ

នារសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ និងឯកឧត្តមបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣រដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FOREX SENDAI ដឹកនាំដោយលោក OSHIMA YOSHIKAZU ប្រធានក្រុមហ៊ុនOshima LLC និងលោក KARIND KEIICHI ប្រធានក្រុមហ៊ុនFOREX SENDAI តាមប្រព័ន្ធវីដេអូ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។

ជំនួបពិភាក្សាការងារនេះ ក្នុងគោលបំណងសិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតជីកំប៉ុស ជីសរីរាង្គប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន