ព័ត៌មានថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍អំពីការងាររបស់លេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
ព័ត៌មានថ្នាក់ជាតិ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញាណក្ខន្ធ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តក្រចេះ
ព័ត៌មានថ្នាក់ជាតិ នៅថ្ងៃអង្គារ ទី ១៩ សីហា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ
kpostnews នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ!
kpostnews - ព័ត៌មានថ្នាក់ជាតិ ថៃបានបង្ហាញគ្រាប់មីននិងអាវុធ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ស្ថានទូតទាំង៣៣នៅក្នុងប្រទេសថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ហើយប្រាប់មន្ត្រីទូតទាំងនោះថា នេះជាមីននិងគ្រាប់ផ្លោងរបស់យោធាកម្ពុជា ដាក់បង្កប់និងបាញ់ចូលក្នុងទឹកដីថៃ។
ថ្នាក់ក្រោមជាតិ ក្រុមការងារតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តសំណង់ បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីព្រាងសៀវភៅគោលការណ៏ណែនាំបច្ចេកទេសគុណភាពបេតុ និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ដែលបានព្រាងរួចចំនួន ៣៦
ព័ត៌មានថ្នាក់ជាតិ ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។